ចេះតែមានហ្មង! ចោរប្រុស ស្រី២នាក់បន្លំខ្លួន ចូលលួចទូរស័ព្ទនិងលុយ អ្នកជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ១ មានករណីចោរ២នាក់បន្លំខ្លួន ជាអ្នកជំងឺកូវីដចូលលួចទូរស័ព្ទ អ្នកជំងឺកូវីដ១៩ អស់ជិត១០ គ្រឿង និងលុយជាង១លានរៀល ។ ទីបំផុតត្រូវបានក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំង មានសមត្ថកិច្ចចាប់បានចោរទាំងពីររូប ហើយបានធ្វើតេស្តចោរទាំង២ គឺអវិជ្ជមាន និងបានបញ្ជូនជូនកងកម្លាំង មានសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័កចោរទាំង២ មុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ។