រថយន្ត​១​គ្រឿង ​ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​ឲ្យ​ឆាបឆេះ​ បំផ្លាញ​ទាំងស្រុង​ ខណៈកំពុងធ្វើដំណើរ​

0

​មណ្ឌលគិរី​ ៖​ រថយន្ត​១​គ្រឿង​បាន​ជួប​ឧ​បេ​ទ្ទ​វ​ហេតុ​​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​អោយ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង​ ។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២១​នា​វេលា​ម៉ោង​១៣​និង​០០​នាទី​ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២-៥៣​ លើ​កំណត់​ផ្លូវជាតិ​លេខ​៧៦A​ ស្ថិត​នៅ​ក្ន​ង​ភូមិ​ពូ​ហ្យា​ម​ ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​រង​គ្រោះ​ខាងលើ​ម៉ាក​សាំង​យ៉ុ​ង​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 2B-7280​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បើកបរ​ឈ្មោះ​ អ៊ុ​ល​ សំភេទ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ អង្គ​ ឃុំ​ព្រៃ​វិហារ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ និង​អ្នក​រួម​ដំណើរ​មាន​ចំនួន​៦​នាក់​ ក្នុង​នោះ​មាន​ស្រី្ត​ចំនួន​០១​ម្នាក់​ និង​បុរស​ចំនួន​០៥​នាក់​ ។​ ករណី​ខាងលើ​នេះ​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ។​

​សម្ភារ​:​ដែល​ខូចខាត​រួម​មាន​ -​រថយន្ត​ខូចខាត​ទាំងស្រុង​ ចំនួន​០១​ គ្រឿង​,​ -​អង្ករ​ចំនួន​១០​បេ​,​ -​ស្រាស​ចំនួន​៦​កាន​ និង​ថ្នាំ​បាញ់​ស្មៅ​ចំនួន​៥​កេស​ និង​អីវ៉ាន់​ចាបហួយ​មួយ​ចំនួន​ទៀត​។​

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ កម្លាំង​អធិដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​បាន​បញ្ចេញ​រថយន្ត​សង្គ្រោះ​អគ្គី​ភ័យ​ធ្វើការ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​១​រថយន្ត​ ៕