ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងតាមហ្វេសប៊ុក នៅមុននេះបន្តិចថា “អ្នកជំងឺម្នាក់ សង្ស័យថា ខ្លួនបានឆ្លងមេរោគកូវីដ១៩ ពេលទៅស្រោចទឹក រំដោះគ្រោះ លើករាសី នៅវត្តសារាវ័ន ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ!!! សូមពាក់ម៉ាស់ គ្រប់ទីកន្លែង ដើម្បីសុវត្ថិភាព!” ។
