ទៀតហើយ! ផ្ទុះកូវីដ ក្នុងរោងចក្រមួយកន្លែង នៅខេត្តបន្ទាយមានជ័យ រកឃើញកម្មករ ជិត២០នាក់ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ កម្មករ-កម្មការិនី រោងចក្រតំបន់សេដ្ឋកិច្ចពិសេស អូរនាង ក្រោយបិទខ្ទប់ បានយកសំណាក១ថ្ងៃ ជាងជិត១ពាន់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្រុងប៉ោយប៉ែត។

ជាក់ស្តែងនៅកន្លែងបិទខ្ទប់ មានវត្តមានលោក ង៉ោរ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត រួមជាមួយក្រុមការងារចុះពិនិត្យ ទីតាំងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស អូរនាង ដែលកំពុងយកសំណាក លើកម្មករ កម្មការិនី ក្រោយរកឃើញ អ្នកវិជ្ជមានកូវីដ-១៩។

ដោយយោងតាមរបាយការណ៍ មន្ត្រីសុខភិបាល ដែលកំពុងយកសំណាក នៅតំបន់បិទខ្ទប់ ចំណុចរោងចក្រតំបន់ពិសេសអូរនាង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះបានយកសំណាកធ្វើតេស្តRapid Testបានចំនួន៩៣៩នាក់ ស្រី២១៨នាក់ រកឃើញវិជ្ជមានកូវីដ-១៩មាន ចំនួន១៩នាក់ ស្រី៧នាក់។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយរកឃើញវិជ្ជមានកូវីដ-១៩លើកម្មករ កម្មការិនីរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស អូរនាង ក្រុងប៉ោយប៉ែត ជាខិតខំប្រឹងប្រែង ពីសំណាកអាជ្ញាធរក្រុង/ខេត្តកំពុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករកម្មការិនីដែលកំពុងធ្វើការក្នុងរោងចក្រគឺនៅតែបន្តអោយធ្វើការជាធម្មតា និងយកសំណាក តែអ្នកសង្ស័យនិងពាក់ព័ន្ធ ជាប្រចាំពីក្រុមការងារ ដែលកំពុងយកសំណាក ធ្វើតេស្តរកជំងឺឆ្លងកូវីដ-១៩ ដែលកំពុងសាយភាយ ក្នុងសហគមន៍ត្រូវបង្ការទប់ស្កាត់មិនអោយរីករាយដាលក្នុងសហគមន៍ហើយណែនាំអោយចូលរួមវិធានការបង្ការនិងទប់ស្កាត់ ៣ការពារ និង៣កុំ៕