ផ្ដើមចេញពីលុយ ជាង១លានរៀល បុរសម្នាក់កាប់អ្នកទិញផ្លែឈើ មួយដាវ រងរបួសធ្ងន់

0

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ហិង្សាមួយ នៅពីវេលាម៉ោង១២ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងរឿងរ៉ាវនេះ ផ្តើមមកពីបុរសម្នាក់ បានមកទិញផ្លែឈើ នៅក្នុងហាងមួយ រួចទិញអស់ចំនួនជាង១លានរៀល ហើយអ្នកទិញក៏បានឱ្យលុយទៅ បុរសម្នាក់ ដែលនៅក្នុង ហាងលក់ផ្លែឈើនោះ តែបុរសនោះមិនមែន ជាម្ចាស់ហាងផ្លែឈើ ទាំងនោះទេ អាចជាបងប្អូនអ្នកលក់ ពេលបុរសនោះបានលុយហើយ បែរជាមិនឱ្យលុយទៅ អ្នកលក់ពិតប្រាកដនោះទេ គឺយកទៅចាយ អស់ទៅវិញ បន្ទាប់មកអ្នកលក់ពិត ប្រាកដក៏ឱ្យអ្នកទិញមកដោះស្រាយគ្នា រហូតបង្កជាហិង្សាមួយ រវាងអ្នកទិញ និង បុរសដែលជាអ្នកយកលុយ រហូតបុរសនោះ យកដាវមកកាប់អ្នកទិញ ត្រូវក្បាលមួយដាវ រងរបួសធ្ងន់បញ្ជូន ទៅកាន់មន្ទីពេទ្យភ្លាម។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនបង្ក និង ភាគីអ្នកទិញភ្លាមៗ ដើម្បីសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕