ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ថ្មី និងជាសះស្បើយ៦នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២នាក់ ក្នុងនោះស្រុកតាំងគោក ចំនួន៦នាក់ ក្រុងស្ទឹងសែន២នាក់ ស្រុកស្ទោង២នាក់ ស្រុកប្រាសាទសំបូរចំនួន១នាក់ និងមានករណីជាសះស្បើយចំនួន ០៦នាក់ ផងដែរ។

សូមបញ្ជាក់ថា គិតមកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៦៩នាក់៕