ភ្នំពេញ៖ រថភ្លើងបុករថយន្ត កើតឡើងពីការធ្វេសប្រហែស និងបំពានក្នុងការបើកបរ ។ គ្រោះថ្នាក់ចរាចណ៍ដ៏កម្រមួយនេះ នៅលើផ្លូវដែកក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាកហាយឡិនឌ័រ ពាក់ផ្លាកលេខភ្នំពេញ 2Q-6552 បើកបរដោយឈ្មោះ ជាង នី ភេទប្រុស អាយុ ៥២ឆ្នាំ ជាកម្មករចម្ការ ។ មកដល់កន្លែងកើតហេតុរថយន្តឆ្លងផ្លូវដែក ស្រាប់តែមានរថភ្លើង ១ខ្សែមានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានបុករថយន្ដតែម្ដង ដែលអ្នកបើកបរឈ្មោះ នង គីមលេង ភេទប្រុស អាយុ៦១ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ។
ករណីគ្រោះថ្នាក់នេះបណ្តាលឱ្យ មានមនុស្សរងរបួសម្នាក់ឈ្មោះ ជាង នី អ្នកបើកបររថយន្ដ ។
បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅព្យាបាល នៅខេត្តព្រះសីហនុ រីឯមធ្យោបាយបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕





