ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៧ និងមកពីខេត្តកណ្ដាលចំនួន១នាក់ កាលពីថ្ងៃទី៨ មិថុនា ម្សិលមិញនេះ។
អ្នកឆ្លងតាមបណ្ដាស្រុករួមមាន៖
១- ស្រុកបាភ្នំ ចំនួន ៧នាក់
២- ស្រុកពាមជរ ចំនួន ៤នាក់
៣-ស្រុកមេសាង ចំនួន ៣នាក់
៤- ស្រុកពាមរក៍ ចំនួន ១នាក់
៥- ស្រុកព្រះសេ្តច ចំនួន ១នាក់
៦- ស្រុកពោធិ៍រៀង ចំនួន ១នាក់
៧- ស្រុកពារាំង ចំនួន ១នាក់
៨- មកពី ខេត្តកណ្ដាល ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៩នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យ ទាក់ទងប៉ះពាល់ ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍ មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ។