រកឃើញទាហាន ៥នាក់ ឆ្លងកូវីដ១៩

0

ភ្នំពេញ ៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា មន្រ្តីយោធិន ចំនួន៥នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នករកឃើញថ្មី ចំនួន២០នាក់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

មន្រ្តីយោធិន ដែលឆ្លងជំងឺកូវីដ១៩ ទាំង៥នាក់ មានអត្តសញ្ញាណដូចខាងក្រោម៖

១- ឈ្មោះ សេម សុខសាន្ត ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរ យោធិន។
២- ឈ្មោះ ហឿង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប មុខរបរ យោធិន។
៣- ឈ្មោះ ជៀវ សំអឿន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។
៤- ឈ្មោះ ជន់ សឿន ភេទស្រី អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។
៥- ឈ្មោះ សែន សៃ ភេទប្រុស អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។

ចំពោះករណីឆ្លង រដ្ឋបាលខេត្ត ពុំទាន់អាចសន្និដ្ឋាន ពីប្រភពចម្លងច្បាស់លាស់ នៅឡើយ។

សូបបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៩០នាក់ ស្លាប់២នាក់ និង១៥៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕