យីអីក៏យ៉ាងនេះ! ស្ត្រីម្នាក់ គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យមោងឬស្សី ដោយយកលេស សុំទៅបន្ទប់ទឹក

0

ភ្នំពេញ៖ លោក ពៅ សុវណ្ណារិន ប្រធានOD មន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី បានឱ្យដឹងថា ស្រ្តីម្នាក់ បានលួចគេចខ្លួនចេញពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យមោងឬស្សី ដោយយកលេសសុំទៅបន្ទប់ទឹក។

លោក ពៅ សុវណ្ណារិន បានសរសេរនៅបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ថា ស្ត្រីម្នាក់ពាក់អាវលឿង ពរកូន ពាក់អាវលឿង ដឹងពីអ្នកបើកបររថយន្តក្រុង ដឹកអ្នកធ្វើដំណើពីភ្នំពេញ-ប៉ោយប៉ែត ដែលមានអ្នកវិជ្ជមាន COVID-19 បាននាំមកមណ្ឌលចត្តាឡីស័ក វិទ្យាល័យមោងឬស្សី បានសុំទៅបន្ទប់ទឹកគាត់ បានគេចខ្លួនចេញពីកន្លែងចត្តាឡីសក័ ។

ស្ត្រីរូបនេះ ជាអ្នកមោងឫស្សី បើបងប្អូនបានស្គាល់ ឬក៌សមីខ្លួនផ្ទាល់បានជ្រាបសូម អញ្ជើញមកយកសំណាកពិនិត្យ COVID-19 ដើម្បីបង្ការការពារឆ្លងជំងឺដ៌កាចសាហាវនេះ ដល់ឪពុកម្តាយ ក្រុមគ្រួសារសាច់ញាតិ និងសហគមន៌យើង៕