កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ២០នាក់ និងជាសះស្បើយ៦នាក់

0

ភ្នំពេញ​៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២០នាក់ និងមានករណីជាសះស្បើយ ចំនួន៦នាក់ផងដែរ។

អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ មានអត្តសញ្ញាណដូចខាងក្រោម៖

១- ឈ្មោះ សេម សុខសាន្ត ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរ យោធិន។
២- ឈ្មោះ ហឿង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប មុខរបរ យោធិន។
៣- ឈ្មោះ ជៀវ សំអឿន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។
៤- ឈ្មោះ ជន់ សឿន ភេទស្រី អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។
៥- ឈ្មោះ សែន សៃ ភេទប្រុស អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។
៦- ឈ្មោះ ឈន ឈុនអ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង មុខរបរ បើកបរឡានស្ទូច។
៧- ឈ្មោះ ទូច ចាន់រដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង មុខរបរ កម្មករធ្វើផ្លូវ។
៨- ឈ្មោះ គិន ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ អាសយដ្ឋាននៅភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង មុខរបរ កម្មករសំណង់។
៩- ឈ្មោះ ទ្រី ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង មុខរបរ កម្មករធ្វើផ្លូវ។
១០-ឈ្មោះ ស៊ត់ សុខឡា ភេទប្រុស អាយុ៣៤ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម មុខរបរ ធ្វើស្រែ។
១១-ឈ្មោះ ឈិន ឈាវ ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង។
១២-ឈ្មោះ លី សត ភេទស្រី អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង។
១៣-ឈ្មោះ ឆៃ អូនប៊ុនថាន ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង។
១៤-ឈ្មោះ ព្រហ្ម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
១៥-ឈ្មោះ ឡូ ស្រីថន ភេទស្រី អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
១៦-ឈ្មោះ ឡម ហ៊ាន ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
១៧-ឈ្មោះ យឿង ពន្លឺ ភេទប្រុស អាយុ២៣ឆ្នាំ អាសយដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
១៨-ឈ្មោះ សំណាង រ៉ានិត ភេទប្រុស អាយុ១៨ឆ្នាំ អាសយដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
១៩-ឈ្មោះ ឈុន ជា ភេទប្រុស អាយុ២៣ឆ្នាំ អាសយដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
២០-ឈ្មោះ ឆោម ឆៃលាង ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។

ករណីទី១ ដល់ទី៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ ចំពោះករណីទី៦ ដល់ទី១៣ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយឡែក ករណីទី១៤ ដល់ទី២០ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០៦នាក់ ដូចមានរាយនាមខាងក្រោម៖
១- ឈ្មោះ លាង ស៊ត់ ភេទស្រី អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ នៅ គង់សម្បត្តិ ភេទប្រុស អាយុ១៣ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ ហុង សាវឿន ភេទប្រុស អាយុ៤៥ឆ្នាំ អាសយដ្ឋាននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ នៅ គង់ណាវីន ភេទស្រី អាយុ១១ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ នួន ហាន ភេទស្រី អាយុ៦៥ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
៦- ឈ្មោះ ឈឺ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ អាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
អ្នកជាសះស្បើយទាំង៦នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូបបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៩០នាក់ ស្លាប់២នាក់ និង១៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕