រកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ចំនួន ៧នាក់ទៀត

0

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានចុះកំណត់ទីតាំង ករណីឆ្លងថ្មី វិជ្ជមានកូវីដ១៩ ។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានចុះកំណត់ទីតាំង ករណីឆ្លង វិជ្ជមានកូវីដ១៩ សរុប ៧នាក់ ស្ថិតនៅក្នុងភូមិ ។

ទីតាំងថ្មី៖ ស្ថិតនៅផ្ទះលេខ១៥៧ ក្រុមទី ៣ភូមិទ្រា២ រកឃើញករណី វិជ្ជមាន កូវីដ១៩ ម្នាក់ អ្នកពាក់ព័ន្ធ ៥នាក់ ស្រី២នាក់ ផ្ទះផ្ទាល់ខ្លួន។
ទីតាំងថ្មី៖ ស្ថិតនៅផ្ទះលេខ៧២១ ក្រុមទី ២ ភូមិទ្រា២ រកឃើញករណី វិជ្ជមាន កូវីដ១៩ ម្នាក់ អ្នកពាក់ព័ន្ធ គ្មាន នៅមួយបន្ទប់ម្នាក់ឯង (ផ្ទះជួល)។
ទីតាំងថ្មី៖ ស្ថិតនៅផ្ទះលេខ៣១៦ ក្រុមទី១១ ភូមិទ្រា រកឃើញករណី វិជ្ជមាន កូវីដ១៩ សរុប៣នាក់ អ្នកពាក់ព័ន្ធ នៅក្នុងបន្ទប់ គ្មាន (ផ្ទះជួល)។
ទីតាំងថ្មី៖ ស្ថិតនៅផ្ទះលេខ៤៣៤ ក្រុមទី៣ ភូមិមានជ័យ រកឃើញករណី វិជ្ជមាន កូវីដ១៩ ម្នាក់ អ្នកពាក់ព័ន្ធ ៣នាក់ ស្រី២នាក់ (ផ្ទះផ្ទាល់ខ្លួន)។
ទីតាំងចាស់៖ ស្ថិតនៅផ្ទះលេខ៥៥ ក្រុមទី ១ ភូមិមានជ័យ២ រកឃើញករណី វិជ្ជមាន កូវីដ១៩ ម្នាក់ អ្នកពាក់ព័ន្ធ ៣នាក់ ស្រី១នាក់ (ផ្ទះផ្ទាល់ខ្លួន)។

នៅថ្ងៃនេះដែរ ក្រុមគ្រូពេទ្យសម្តេចតេជោ និងក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យយកសំណាក លើកទី២ សរុប ៧៣នាក់ផងដែរ ៕