ភ្នំពេញ៖ បើតាមព័ត៌មានបឋម ពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីខ្យល់កន្ទ្រាក់បណ្តាលឲ្យបាក់ និងរលំផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នងផ្ទះ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតក្នុងឃុំវាលម្លូរ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
ករណីនេះដែរមិនបណ្តាលឱ្យ មានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វទេ ។ បន្ទាប់ពីទទួលបានព័ត៌មាន អាជ្ញាធរបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យផងដែរ ៕




