ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១៤នាក់ថ្មី និងជាសះស្បើយ១២នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៥នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៩នាក់ និងករណីជាសះស្បើយចំនួន ១២នាក់ផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤១៣នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន១៥៧នាក់ ខណៈមានអ្នកកំពុង សម្រាកព្យាបាល សរុបចំនួន២៥៤នាក់ និងស្លាប់២នាក់៕