ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណី រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២ករណី បន្ថែមទៀត លើស្រ្តីជាម្ដាយនិងកូន ដែលបានធ្វើដំណើរពីខេត្តកណ្ដាល ។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕