ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មាន អំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ ពីហានិភ័យដ៏កាចសាហាវ ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ សមាជិកគ្រួសារ ដោយសារជំងឺកូវីដ-១៩៕