អត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ ចំនួន៣៦នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេះញ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន៤នាក់
២- ស្រុកព្រះស្ដេច ចំនួន៩នាក់
៣-ស្រុកបាភ្នំ ចំនួន៣នាក់
៤- ស្រុកពោធិ៍រៀង ចំនួន១នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន៨នាក់
៦- ស្រុកមេសាង ចំនួន១នាក់
៧- ស្រុកពាមរក៍ ចំនួន១នាក់
៨- ស្រុកពាមជរ  ចំនួន៦នាក់
៩- ស្រុកពារាំង  ចំនួន៣នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៦នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក របស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។