ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី មានករណី រន្ទះបាញ់ក្មេងប្រុសម្នាក់ ឈ្មោះ ដូត សុរី អាយុ៨ឆ្នាំ មានទីលំនៅ ភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ករណីរន្ទះបាញ់នេះខណៈជនរងគ្រោះបានទៅឃ្វាលគោនៅចំណុចវាលស្រែប្រាំងស្ថិតក្នុងភូមិសាស្ត្រ ភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ នៅពេលដើរលើភ្លឺស្រែមេឃងងឹតរកភ្លៀងក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់តែម្តង។
ឆ្លងតាមការធ្វើកោសល្យវិច័យរបស់កម្លាំងនគរបាលជំនាញបច្ចេកទេស គ្រូពេទ្យ អាជ្ញាធរ និងក្រុមគ្រួសារ បានបញ្ជាក់ថាកុម៉ារាឈ្មោះ ដូត សុរីម ពិតជាស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ពិតប្រាកដមែន ៕