ទុក្ខជាន់គ្រោះ! រកឃើញអ្នកឆ្លង ជំងឺកូវីដ៣នាក់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុករវៀង

0

ភ្នំពេញ៖ អ្នកដំណើរ ចំនួនបីនាក់ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ក្នុងចំណោមអ្នករួមដំណើរ៦នាក់ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍​ នៅភូមិសាស្រ្តស្រុករវៀង ខេត្តព្រះវិហារ។

រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៣នាក់ ជាអ្នកធ្វើដំណើរមកពីខេត្តកំពង់ធំ​ ជាមួយអ្នករួមដំណើរចំនួន០៣នាក់ទៀត ។

យោងតាម រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៥ ខែមិថុនា​ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុករវៀង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន០៣នាក់ និងអ្នកប៉ៈពាល់ផ្ទាល់ចំនូន០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម:
ក/. អ្នកវិជ្ជមានកូវីដ១៩
១/. ខាត់ សុភត ភេទស្រី អាយុ៥៦ ឆ្នាំ
២./ គុន ស្រីរិទ្ធ ភេទស្រី អាយុ២៩ឆ្នាំ
៣./ កុមារី ខុន ស្រីខួច អាយុ៤ឆ្នាំ

ខ./ អ្នកប៉ៈពាល់ផ្ទាល់
១./ តាប់ សុខឿន ភេទប្រុស អាយុ៣៧ ឆ្នាំ
២./ តាប់ ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ
៣./ តាប់ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ។ អ្នកទាំង៦រូបនេះ មានទីលំនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា​ពួកគាត់ទាំងបីនាក់ ធ្វើដំណើរតាមរថយន្ត ជាមួយអ្នកបីអ្នកទៀត លុះដល់ភូមិសាស្រ្តស្រុករវៀង​ មានឧបត្តិយហេតុគ្រោះថ្នាក់ ចរាចរណ៍​ក្រោយស្រាវជ្រាវ និងយកសំណាក គឺមានផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់។