ក្ដុកក្ដួលណាស់! ឪពុកបីកូនតូចអាយុ៥ខែ ទើបឆ្លងកូវីដ ទៅរកម្ដាយកំពុងព្យាបាលកូវីដ

0

ភ្នំពេញ៖ រូបភាពនេះពិតជាក្តុកក្តួលណាស់ ឪពុកបីកូនតូចអាយុ៥ខែ មានវិជ្ជមានកូវីដ១៩ បីកូនឡើងឡាន ពេទ្យទៅរកម្តាយ វិជ្ជមានកូវីដ១៩ មុនកូន២ថ្ងៃ ។

យោងតាមហ្វេសប៊ុក លោក នូវ ឫទ្ធី អភិបាលរងស្រុកភ្នំព្រឹក បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ២០២១ មណ្ឌលចត្តាឡីស័ក វិទ្យាល័យពេជ្រ ចិន្តា ស្រុកកភ្នំព្រឹក ករណីនេះ ក្រុមគ្រួសារអ្នកជំងឺកូវីដ១៩ ម្តាយ និងកូន ជាប្រជាពលរដ្ឋ នៅភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានទៅប្រកបរបរដូរលុយលក់គ្រឿងអលង្ការនៅផ្សារព្រំ ខេត្តប៉ៃលិន និងបានវិលត្រឡប់មកវិញ មុនផ្ទុះ ជំងឺកូវីដ នៅក្នុងកាសស៊ីណូ ផ្សារព្រំខេត្តប៉ៃលិន ១០ថ្ងៃ និងនៅថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២១ ទើបគ្រួសារអ្នកជំងឺខាងលើ មានរោគសញ្ញា ក៏បើកឡានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្តមកសុំយកសំណាក ទាំង៣នាក់តាមរយៈតេស្តរហ័ស បានរកឃើញស្ត្រីជាម្តាយវិជ្ជមានកូវីដ១៩ ចំណែកឪពុក និងកូនអាយុ៥ខែគឺអវិជ្ជមាន រហូតដល់២ថ្ងៃក្រោយ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ទើបទារកខាងលើ ចេញរោគសញ្ញាក្តៅខ្លួនខ្លាំង និងបានយកសំណាក់លើក២ ទើបឃើញវិជ្ជមានកីវីដ១៩ ចំណែក ឪពុកទារកបានយកសំណាក២ដង តាមតេសរហ័ស គឺអវិជ្ជមាន និងបានយកសំណាកលើកទី៣បន្ត ទៅពិនិត្យនៅមន្ទីរពិសោធន៍ខេត្តបាត់ដំបង។