ភ្នំពេញ៖ មនុស្ស ២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេនាំគ្នាធ្វើរោងចាំស្រែ ពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅត្រង់វាលស្រែត្រពាំងឃ្លៃ ក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ឯម រុន អធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ២០២១នេះថា បុរសរងគ្រោះឈ្មោះ ឃា សាមឿន អាយុ៣១ឆ្នាំ បានស្លាប់មានប្រពន្ធ និងកូន ៥នាក់ក្នុងបន្ទុក ។ ឈ្មោះ ពេច ប៊ុនធឿន អាយុ៣២ឆ្នាំ កសិករបានស្លាប់មានប្រពន្ធ និងកូនម្នាក់ក្នុងបន្ទុក។ ឈ្មោះខនសុខឃីមអាយុ ៣៩ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ ប៉ាន កាន អាយុ១៧ឆ្នាំ រងរបួសធ្ងន់ជនរងគ្រោះនៅភូមិ.ឃុំកើតហេតុ។
មុនពេលកើតក្រុមជនរងគ្រោះ បាននាំគ្នាធ្វើរោងចាំស្រែពេលធ្លាក់ភ្លៀង ដោយមានខ្យល់ផ្គរស្រាប់តែមាន រន្ទះបានបាញ់ចំពួកគាត់តែម្ដង ៕




