ភ្នំពេញ៖ ប្រជាពលរដ្ឋ ចំនួន ១០នាក់ នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់ជាបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងជួយសង្គ្រោះ ។ ករណីនេះសមត្ថកិច្ច ដាក់ការសង្ស័យថា អាចមកពីពុលស្រាស ។
«សូមអរគុណ ឯ ឧ ម៉ៅ ធនិន ដែលបានយកចិត្តទុកដាក់ដល់ប្រជាជនស្លាប់ចំនួន១០នាក់ និងនៅមានអ្នកយកមកព្យាបាលមួយចំនួនទៀត។ ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យទៅលើការ« ពុលស្រាស» នៅឃុំ អន្សាចំបក់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់» ។ នេះជាការបញ្ជាក់តាមហ្វេសប៊ុករបស់លោក អេង គន្ធា ដែលគេស្គាល់ថា ជាអគ្គនាយករងអគ្គិសនីកម្ពុជា ។




