ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានចុះទៅបង្ក្រាបហាងខារ៉ាអូខេយីហោ «ម៉ាយហ្វេវ័ររីត» កាលពីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាបខេ ត្តស្វាយរៀង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់ខារ៉ាអូខេ និងស្ត្រីបម្រើការងារក្នុងហាង ១៧នាក់ ដើម្បីយកវិភាគសំណាក ព្រមទាំងធ្វើចត្តាឡីស័កនៅក្នុងហាង ១៤ថ្ងៃ ចំណែកឯភ្ញៀវចំនួន ១២នាក់ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ។
បើតាមសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ហាងខារ៉ាអូខេយីហោ «ម៉ាយហ្វេវ័ររីត» ខាងលើនេះគឺសមត្ថកិច្ចធ្លាប់បានចុះទៅអប់រំចំនួន ២លើករួចមកហើយ ដោយមិនឲ្យទទួលភ្ញៀវ ចូលផឹកស៊ីក្នុងហាង និងមាននាងៗកំដរនោះទេ ក៏ប៉ុន្តែម្ចាស់ហាងមិនព្រមស្តាប់នៅតែផ្គើន ៕