ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង បានជ្រុលទៅបុកលូចំនួន ២កង់ ។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ត Toyota Prius ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ 2BA-9542 ក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកលូ ២កង់ ដែលគេទុកតាមចិញ្ចើមផ្លូវបណ្តាលឱ្យបែកបាក់ រីឯរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុអ្នកបើកបរ រថយន្តបានឡើងជិះកង់បី ចេញពីកន្លែងកើតហេតុបាត់ ៕


