ភ្នំពេញ៖ សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជាង ១០០គីឡូក្រាម ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ជាក់ស្ដែងនៅថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមាន លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការ និងលោក គង់ ស៊ីដន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ ការដឹកនាំ សម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប។
ជាលទ្ធផល ឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅខ័ណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ (វៀតណាម ១នាក់ និង ចិន ៥នាក់)
ជនសង្ស័យទាំង ៦នាក់រួមមាន៖ ១.ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម, ២.ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន, ៣.ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន, ៤.ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន សញ្ញាតិ កាណាដា, ៥.ឈ្មោះ CHEN SHEN TANG ភេទប្រុស កើតថ្ងៃទី 29/03/1964 ជនជាតិ ចិន, ៦.ឈ្មោះ LI YI ភេទប្រុស កើតថ្ងៃទី 27/10/1997 ជនជាតិ ចិន ។
វត្ថុតាងចាប់យកបានរួមមាន៖ ១.អិចស្តាស៊ី (MDMA) ទម្ងន់: ៩៤ គ.ក្រ ៣១២ក្រ.៨៨ ក្រាម, ២.មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម, ៣.សារធាតុផ្សំ(P2P)ទម្ងន់ ១០គ.ក្រ ៥១៩ក្រ.៨៨, ៥.សម្ភារៈសំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ, ៦.រថយន្ត ២គ្រឿង, ៧.អាវុធខ្លី ២ដើម ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕
សូមចុចលីងខាងក្រោមនេះដើម្បីទស្សនាវីដេអូ៖
https://web.facebook.com/AntiDrugDepartment/videos/332977941672463/