ឆ្លងចរន្តអគ្គិសនីឆេះ រថយន្តមួយគ្រឿង ខ្ទេចអស់ទាំងស្រុង

0

ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿង ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់គ្មានសល់ ពេលឈប់ចតមួយសន្ទុះ ក៏ផ្ទុះឆេះឡើងបង្កការភ្ញាក់ផ្អើល នៅខាងលិចសួនវឌ្ឍន: តាមមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀល ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១ ។

សាក្សីបានឱ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុង ពាក់ផ្លាកលេខភ្នំពេញ2S 4818 ធ្វើដំណើរតាមមហាវិថីចោមចៅ មកដល់កន្លែងកើតហេតុ ក៏បានឈប់ដាក់អីវ៉ាន់ មួយសន្ទុះ។ ក្រោយមក ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះ យ៉ាងសន្ធោសន្ធៅតែម្តង។

ប្រជាពលរដ្ឋ យកបំពុងពន្លត់អគ្គិភ័យ ជាច្រើនបំពង់មកពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងមកអន្តរាគមន៍ អគ្គិភ័យក៏រលត់ទៅវិញ។ ដោយឡែករថយន្ត ត្រូវបានអគ្គិភ័យ លេបត្របាក់សល់តែគ្រឿង ឆ្អឹងតែមិនមានមនុស្ស រងរបួសទេ ៕