ភ្នំពេញ៖ សូមចូលរួមបរិច្ចាគដល់គន្ធបុប្ផា ទោះតិចក្តី ច្រើនក្តី! មន្ទីរពេទ្យគន្ធបុប្ផា នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានសង្គ្រោះទារក៣នាក់ វិជ្ជមានកូវីដ-១៩ និងមានជំងឺប្រចាំកាយ ព្រមទាំងអាណាព្យាបាល៣នាក់ សរុប៦នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ បាមត្រឡប់ទៅផ្ទះវិញនិងត្រូវធ្វើចត្តឡីស័ក១៤ថ្ងៃទៀត។
នេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចប្រព្រឹត្តទៅ និងអាចបន្តទៀតបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់៕

