ភ្នំពេញ៖ សមត្ថកិច្ចបង្រ្កាប សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រំដោះស្រ្តី៥នាក់ និងឃាត់ខ្លួនម្ចាស់ហាងម៉ាស្សា បញ្ជូនទៅតុលាការ ករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស ដើម្បីសាកសួចោទប្រកាន់ តាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ថៅកែហាងម៉ាស្សា មានឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ២១ឆ្នាំជនជាតិវៀតណាម ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរង នគរបាល ខេត្តសៀមរាប ។ប្រតិបត្តិការបង្រ្កាបហាងម៉ាស្សានេះដឹក នាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត ចុះប្រតិបត្តិការបង្ក្រាបនៅទីតាំងកន្លែងម៉ាស្សា ដោយប្រមូលបានស្រ្តីរកស៊ីផ្លូវភេទ ៥នាក់ ។
ក្នុងនោះជាអនីតិជនអាយុ១៧ឆ្នាំ ម្នាក់ជនជាតិខ្មែរ ដោយដាក់ឱ្យធ្វើ ចត្តាឡីស័ក ១៤ថ្ងៃ មណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ រួចនឹងបញ្ជូនទៅមណ្ឌលស្តារយុវនីតិសម្បទានៅឯទីក្រុងភ្នំពេញ៕




