ភ្នំពេញ៖ នារីម្នាក់មានវិបត្តិដោះស្រាយមិនចេញគិតខ្លី ក៏លេបថ្នាំសម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង បណ្តាលឱ្យស្លាប់។ ហេតុការណ៍នេះកើតហេតុ នៅបន្ទប់ផ្ទះសំណាក់ យីហោហេង ហេង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាបក្រុង/ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តបានឱ្យដឹងថា៖ ជនអត្តឃាតឈ្មោះ ណុន ស្រីអូនអាយុ២៧ឆ្នាំ នៅក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ មុខរបរលក់អីវ៉ាន់២៥០០រៀល នៅស្រុកភ្នំក្រវាញ ។
សមត្ថកិច្ចជំនាញ និងក្រុមគ្រួសារសព ពិនិត្យ ធ្វើកោសល្យវិច្ឆ័យ លើសាកសពនារី ធ្វើអត្តឃាតសាកសពគឺពុំមានស្លាកស្នាម រងរបួសគួរឱ្យកត់សម្គាល់ទេ។ សមត្ថកិច្ចបានសន្និដ្ឋានថា អត្តឃាតជនពិតជាស្លាប់ ដោយសារលេបថ្នាំសម្លាប់ខ្លួន ប្រាកដមែនព្រោះមានវិបត្តិស្នេហា ៕