ខ្លាំងមែន! បុរសម្នាក់ទះកំផ្លៀង ប្រពន្ធដួលផ្កាប់មុខលើដី និងរាយខ្សែភ្លើងសម្រាប់ឆក់ មិនឲ្យប្រពន្ធកូនចូលផ្ទះ

0

ភ្នំពេញ៖ កម្លាំងនគរបាល បានចាប់បុរសម្នាក់ពាក់ព័ន្ធករណីហិង្សា ក្នុងគ្រួសារនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

ជនសង្ស័យជាប្តីឈ្មោះ រឿន រិទ្ធ អាយុ៣៩ឆ្នាំ ឯជនរងគ្រោះឈ្មោះ ផេង ស្រីលីន អាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ។

តាមការរៀបរាប់របស់ម្តាយបង្កើត ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុឈ្មោះ រឿន រិទ្ធ ត្រូវជាកូនប្រសារបាន ទះកំផ្លៀងប្រពន្ធដួលផ្កាប់មុខទៅលើដី។ ឈ្មោះ រឿន រិទ្ធ បានដើរត្រឡប់ចូលទៅក្នុងផ្ទះវិញ ទៅរាយខ្សែភ្លើងសម្រាប់ឆក់ មិនឱ្យប្រពន្ធកូនចូលផ្ទះឡើយ។ បន្ទាប់មកបានយកកាំភ្លើងកែច្នៃ បាញ់ទៅលើចំនួន ៣គ្រាប់ ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ថា ជនសង្ស័យ តែងតែប្រើអំពើហិង្សា ដោយខុសច្បាប់ទៅលើប្រពន្ធ និងក្រុមគ្រួសារ ជាញឹកញាប់ ។ ករណីនេះ សមត្ថកិច្ចនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕