ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្ត ព្រៃវែង បានឲ្យដឹងថា អ្នកជំងឺឈ្មោះ ឡាញ់ យឹម ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានចូលមកមន្ទីរពេទ្យខេត្ត ដោយមានរោគសញ្ញាក្តៅ ក្អក ហត់ដង្ហក់ ហើយបានស្លាប់ភ្លាមៗ និងបានយកសំណាកពិនិត្យបន្ទាន់នៅរសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១ លទ្ធផល Rapid test វិជ្ជមានកូវីដ១៩ បានរៀបចំទុកដាក់សពតាមបច្ចេកទេសសុខាភិបាល និងបានរាយការណ៍ជូនគណ:កម្មការបូជាសពរួចរាល់ ៕