ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទារកម្នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសរសររៀបរាប់ពីសំដី នារីជាម្ដាយដោយបង្ហាញអារម្មណ៍ ក្ដុកក្ដួលអាណិតកូន ជាពន់ពេក។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសរសេរ រៀបរាប់យ៉ាងដូច្នេះថា “កូនសម្លាញ់មាសម្ដាយអើយ… កូនពិតជាលំបាកណាស់ហើយ ពេលឆ្លងមេរោគកូវីដ១៩!! ឲ្យម្ដាយសុំទោសផងណា៎… កូនមិនទាន់ចេះនិយាយ ម្ដាយមិនដឹងថាកូនមិនស្រួលត្រង់ណាទេ!!!… តោះ… ឡានមកយកយើងទៅពេទ្យហើយ! កូនម្ដាយឆ្លាតកុំយំអីណា!!! កូននឹងឆាប់ជា…”
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ៖សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ! បើស្រលាញ់គ្រួសារ សូមប្រុងប្រយ័ត្ន ចំពោះការដើរហើររបស់អ្នក!៕