ភ្នំពេញ៖ មុននេះបន្តិច អគ្គិភ័យបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមានទីតាំង តាមបណ្តោយផ្លូវជាតិលេខ២១បេ ត្រង់ចំណុចលក់ឆៃប៉ូវឆ្ងាញ់ ស្ថិតក្នុងឃុំពែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ស្នងការនគរបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងដោយ ផ្ទាល់ចុះអន្តរាគមន៍ពន្លត់ភ្លើងនេះ ។
លោកស្នងការលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោកបានដឹកនាំកងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រើប្រាស់រថយន្ត ជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដោយផ្ទាល់ ។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងសហការគ្នា អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ដែលកំពុងឆាបឆេះនេះ ។
គេពុំទានអាចសន្និដ្ឋាន ពីមូលហេតុនៃអគ្គិភ័យនេះ នៅឡើយទេ នៅរង់ចាំស៊ើបសួរនាពេលក្រោយ ៕




