ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្មការិនី ឈ្មោះ កែវ ចន្ធី ភេទស្រី អាយុ ២៩ ជាបុគ្គលិក ធ្វើការនៅក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ តាគិសាដា (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ២ ស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានលទ្ធផលតេស្ដវិជ្ជមានកូវីដ១៩។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ តាគិសាដា (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ២ ស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងធ្លាប់ប្រាស្រ័យទាក់ទាង ជាមួយកម្មការិនីខាងលើ សូមធ្វើចត្តាឡីស័កតាម ដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់ សម្ដេចតេជោហ៊ុនសែន ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕