ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៤នាក់ បន្ថែមទៀត និងជាសះស្បើយចំនួន ០២នាក់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៦៥នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៦១នាក់ ស្លាប់ចំនួន ១២នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់ ៕




