ថ្លើមធំមែន! បុគ្គល គឹម វ៉ាន់ធឿន និងបក្ខពួក ហ៊ានយកឈ្មោះប្អូនស្រីនាយករដ្ឋមន្ត្រី ដើរប្រមូលលុយពីពលរដ្ឋ ជាច្រើនរយគ្រួសារ

0

ភ្នំពេញ៖ មេធាវីតំណាងដោយអាណត្តិ និងជាមេធាវីការពារសិទ្ធិជូនលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបដិសេធ និងអះអាងច្បាស់ៗថា រាល់សកម្មភាព ដែលធ្វើឡើងដោយឈ្មោះ គឹម វ៉ាន់ធឿន និងបក្ខពួក ពុំមានពាក់ព័ន្ធនិងលោកស្រី ហ៊ុន ស៊ីណាតទេ គឺជននេះ និងបក្ខពួកប្រឌិតឡើងក្នុងចេតនាទុច្ចរិត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ និងឆ្លៀតឱកាសទាញយកផលប្រយោជន៍ ពីប្រជាពលរដ្ឋ ដើម្បីបម្រើប្រយោជន៍បក្ខពួកខ្លួនតែប៉ុណ្ណោះ ។

ការចេញមកបដិសេធ និងអះអាងច្បាស់ៗពីសំណាក់មេធាវី របស់លោកស្រី ហ៊ុន ស៊ីណាតបែបនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានជនខិលខូចឈ្មោះ គឹម វ៉ាន់ធឿន និងបក្ខពួក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋថា «ខ្លួនបានប្រមូលឯកសារ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឈ្មោះប្រជាពលរដ្ឋបានចំនួន ២៧០គ្រួសារ ហើយក្នុងនោះមានឃុំអណ្ដូងទឹក ភូមិជីត្រេះចំនួន ១៣០គ្រួសារ មកពីភូមិជីខាងលើ ស្រុកស្រែអំបិល ២០គ្រួសារ និងមកពីក្រុងខេមរភូមិន្ទចំនួន ២០គ្រួសារ ថាគាត់ប្រមូលឯកសារឲ្យទៅឈ្មោះ ម៉ៅ អ៊ូច ភេទប្រុស ៣០៣ វរៈព្រំដែនគោក យកទៅជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ» ។

សូមអានលិខិតបដិសេធ របស់មេធាវីលោកស្រី ហ៊ុន ស៊ីណាត និងរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកបូទុមសាគរ លម្អិតដូចខាងក្រោម៖