ភ្នំពេញ៖ មហាជនសម្ដែងការសោកស្ដាយ និងអាលោះអាឡៃជាពន់ពេក ក្រោយឃើញរូបភាពលោកតា ដឹកដៃលោកយាយឡើងឡានពេទ្យ ទៅព្យាបាលជំងឺកូវីដ១៩ តែជាអកុសលលោកតាបាន វិលត្រឡប់មកផ្ទះវិញម្នាក់ឯង ចំណែកលោកយាយបានបាត់បង់ជីវិត ដោយសារកូវីដចង្រៃ ។
ជាមួយគ្នានោះមហាជនជាច្រើន បានបួងសួងសូមឱ្យវិញ្ញាណក្ខ័ន្ធលោកយាយ បានទៅកាន់សុគតិភពផងចុះ ។



