ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា មន្ត្រីនៃអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានឆ្លងជំងឺកូវីដ១៩ កាលពីកន្លងទៅ ពេលនេះបានជាសះស្បើយ មួយចំនួនហើយ។
សូមរំលឹកថា កងអន្តរាគមន៍ នៃអគ្គស្នងការនគរបាលជាតិ ប្រមាណជាង៨០នាក់ បានឆ្លងជំងឺកូវីដ១៩ ពេលដែលពួកគាត់ប្រចាំការនៅតំបន់ក្រហម នាពេលកន្លងមក។
យោងតាម ”TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ” បានឱ្យដឹងថា «មន្ទីរពេទ្យ ហ្លួងម៉ែ មន្ត្រីនៃ អង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលកន្លងមកពួកគាត់បានចូលរួម ក្នុងកិច្ចការពារនៃការរីករាលដាល ជំងឺកូវីដ១៩ ប៉ុន្តែជំងឺដ៏កាចសាហាវមួយនេះ បានឆ្លងដល់កងកម្លាំងរបស់យើង។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី និងការខិតខំប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំង ជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព»៕




