ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២៣នាក់ ត្រូវបានក្រុមគ្រូពេត្យអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញក្រោយព្យាបាលជាសះស្បើយ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺរបស់យើង!!! ថ្ងៃនេះ( ២៧-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន23នាក់ក្នុងចំណោមអ្នកឈឺ558នាក់»។
លោកអភិបាលខេត្ត សូមសំណូមពរដោយទទូច សូមឱ្យបងប្អូនយើងដែលជាសះស្បើយនៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យ សូមប្រញាប់ផ្ដល់ព័ត៌មាន មកអាជ្ញាធរ ឬក៏សេវាសាធារណៈ របស់រដ្ឋដែលនៅជិតបំផុត៕






















