ភ្នំពេញ៖ ក្រោមការខិតខំប្រឹងប្រែង របស់អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំ រហូតទទួលបានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំ ដែលមានពណ៌ខៀវដ៏ស្រស់ត្រកាល គ្របដណ្តប់លើដងផ្លូវ លាយឡំដោយសំឡេងសត្វយំពីរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ទៀតផង៕







