ខ្សែប្រយុទ្ធជួរមុខ Marcus Rashford បានរៀបរាប់លម្អិតថា មានការរំលោភបំពានពូជសាសន៍យ៉ាងធ្ងន់ធ្ងរ លើគណនីបណ្តាញសង្គមរបស់ខ្លួន បន្ទាប់ពីក្រុមបិសាចក្រហម Manchester United បានចាញ់បាល់ប៉េណាល់ទីលើ Villarreal ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរាត្រីថ្ងៃពុធ។
Rashford ស្ថិតនៅក្នុងចំណោមកីឡាករបាល់ទាត់ ដែលត្រូវបានរើសអើងជាតិសាសន៍ នៅលើបណ្តាញសង្គម ក្នុងរយៈពេលមួយឆ្នាំកន្លងមក ប៉ុន្តែរហូតមកដល់ពេលនេះបញ្ហាមិនបានចុះថយឡើយ៕