ឃាត់ខ្លួន ជនសង្ស័យម្នាក់ លួចគាស់តូប យកម៉ាស៊ីនឆុងកាហ្វេ

0

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ករណីលួចគាស់តូប យកម៉ាស៊ីនឆុងកាហ្វេ បានសម្រេច នៅផ្លូវលេខ៤៧០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ និងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ នី ទីន ហៅ ខ្មៅ ភេទ ប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់ស្ទឹងមានជ័យ២។សម្ភារដកហូតបានមាន៖ រ៉ឺម៉កអេតចាយ១គ្រឿង, ម៉ាស៊ីនឆុងកាហ្វេ មួយឈុត(ម៉ាក SM)។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕