ហួសថ្លែង! ឱពុកចុង រំ​លោ​ភកូនស្រី អាយុ១២ឆ្នាំ ជាច្រើនដង ពេលម្តាយបង្កើតមិននៅផ្ទះ

0

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានសម្រេច ឃុំខ្លួនជនសង្ស័យម្នាក់ ជាឪពុកចុងករណីរំ​លោ​ភ និងគំ​រា​មស​ម្លា​ប់កូនស្រី ដើមអាយុ១២ឆ្នាំ ក្នុងបន្ទប់ជួល ក្នុងខណ្ឌកំបូល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យ អាយុ៤៥ឆ្នាំ រស់នៅខណ្ឌកំបូល ត្រូវចា​ប់​ខ្លួ​ន កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលមានការអនុញ្ញាត ពីលោកសាយណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

លោក វរសេនីយ៍ទោ ឈឹម សាវុធ អធិការរងខណ្ឌកំបូល ឱ្យដឹងថា ក្មេងស្រី​រង​គ្រោះ អាយុ១២ឆ្នាំ ជាសិស្ស ក្រោយពីឪពុកម្តាយលែងលះគ្នា ក៏បានទៅរស់នៅជាមួយ ជីដូននៅខេត្តតាកែវ។ បន្ទាប់មកជីដូន បានស្លា​ប់ ក៏មករស់នៅជាមួយម្តាយបង្កើត និងឪពុកចុង ដែលជាជនសង្ស័យ នៅខណ្ឌកំបូល ក្នុងអំឡុងដើមឆ្នាំ២០២០។

ក្រោយពីធ្វើសកម្មភាពនោះហើយ គំរាមក្មេងស្រី រងគ្រោះ មិនឱ្យប្រាប់រឿងនេះ ដល់ម្តាយបង្កើតឡើយ។ សកម្មភាពនេះនៅ តែបន្តធ្វើទៅលើក្មេង ស្រីរងគ្រោះ បន្តបន្ទាប់រហូត១០ដង នៅរាល់ពេល ម្តាយបង្កើត ក្មេងស្រី រ​ង​គ្រោះមិននៅផ្ទះ ។

គួរបញ្ជាក់ថា រឿងនេះបាន បែកការណ៍ក្រោយពី ក្មេងរងគ្រោះ ទៅលេងផ្ទះម្តាយមីង នៅខេត្តតាកែវ ដោយនាងបានប្រាប់ អំពីទង្វើរបស់ឪពុកចុង ធ្វើមកលើនាង។ បន្ទាប់មកម្តាយមីង ក៏បានទូរស័ព្ទ ប្រាប់ឳពុកបង្កើត ក្មេងស្រីរងគ្រោះ ពីរឿងរ៉ាវទាំងនេះ និងដឹកក្មេងស្រីរងគ្រោះ មកដាក់ពាក្យប្តឹ​ង ជនសង្ស័យ ជាឪពុកចុង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់កន្ទោក ខណ្ឌកំបូល និងមានការបញ្ជាក់គ្រូ​ពេ​ទ្យ នៅម​ន្ទី​រពេ​ទ្យ បង្អែកភ្នំពេញ ថាក្មេងស្រីរងគ្រោះពិ តជារងការបំ​ពា​នផ្លូ​វ​ភេ​ទ​មែន៕