ភ្នំពេញ៖បុរសម្នាក់បានដេកស្លាប់នៅមុខបន្ទប់ជួលដោយសារគាំងបេះដូងក្រោយពេលមកផឹកកាហ្វេវិញ។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅត្រង់បន្ទប់ជួលភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១។
អាជ្ញាធរបានឱ្យដឹងថា សពឈ្មោះហូ ទ្បុងឌី អាយុ ៥៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលផ្ទះលេខ128 ផ្លូវលេខ654 ក្រុមទី6បន្ទប់ជួលភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។សពជាខ្មែរអនិកជន ទើបមកជួលផ្ទះស្នាក់នៅ បានចំនួន១៣ថ្ងៃប៉ុណ្ណោះ។ ក្រោយមកសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យសព រួចរាល់ហើយ បានបញ្ជាក់ឱ្យដឹងថា ជនរូបនេះស្លាប់ដោយសារ គាំងបេះដូង ៕