ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ឬបានទទួលអីវ៉ាន់ពីបុគ្គលិក មជ្ឈមណ្ឌលសេវាកម្ម LG (LG Brand Shop) សាខាផ្សារដើមគ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីរេត (២១៧) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា មូលហេតុគឺអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ៕