ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ដោយធ្លាប់ហែលឆ្លង នូវសង្គ្រាមអស់ជាច្រើន ទសវត្សន៍ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់ អំពីផលវិបាកនៃសង្គ្រាម។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា «ដោយធ្លាប់ហែលឆ្លង នូវសង្គ្រាមអស់ជាច្រើន ទសវត្សន៍ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់ អំពីផលវិបាកនៃសង្គ្រាម»។
សម្ដេចបញ្ជាក់បន្ថែមថា «ហេតុនេះ ទើបយើងបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងចំណោមប្រទេស ដែលបានបញ្ជូនកម្លាំង បំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ ក្នុងន័យរួមចំណែកស្វែងរក សន្តិភាពជូនបណ្តាប្រទេស កំពុងមានជម្លោះ»៕