ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ ត្រូវបានបុរសជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានវាយ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។
ប្រភពពី មន្រ្តីអាវុធហត្ថស្រុកពញាក្រែក បានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វៃ អាយុ ៣៤ ឆ្នាំជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាព បញ្ជូនទៅយាម នៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក។
ប្រភពបានឱ្យដឹងទៀតថា ចំណែកជនសង្ស័យដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ២៩ ឆ្នាំមានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូរាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។
ប្រភពដដែលបានបន្តថា ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះរហូតស្លាប់ កំពុងអង្គុយយាមម្នាក់ឯង ដោយសារអំណាចនៃថ្នាំញៀនថ្នាំ វាយសម្លាប់អ្នកយាមតែម្តង ខណៈអ្នកយាម ដទៃកំពុងនៅហូបបាយ៕