ចម្លើយហួសចិត្ត! ផ្ទុះកំហឹងមួយឆាវ បណ្ដាលឱ្យបុរសម្នាក់ បាត់បង់ជីវិត យ៉ាងអាណោចអាធម

0

ភ្នំពេញ៖ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ពាក់ព័ន្ធ ករណីឃាតកម្ម លើបុរសម្នាក់ ដែលពលរដ្ឋ ឃើញដេកស្លាប់លើផ្លូវ សង្ស័យជាករណី អំពើឃាតកម្ម។ ហេតុការណ៍នេះបង្កឱ្យ មានការភ្ញាក់ផ្អើល នៅមុខផ្សារបឹងទំពុន ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីម៉ោង៧ព្រឹក ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១។

ពលរដ្ឋបានឱ្យដឹងថា សពបុរសរងគ្រោះ មានមាឌធំល្មម និងមានអាយុប្រមាណ៣០ឆ្នាំ រងរបួសបែកក្បាល និងបាក់ជើង ដោយមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។

ប្រភពដដែលបានបន្តថា នៅវេលារំលងអាធ្រាត្រ បងប្អូនរស់នៅក្បែរកន្លែងកើតហេតុ ឮសូរសំឡេងម៉ូតូកង់បី ជិះចូលទៅកាន់ផ្លូវនោះ និងឮសូរមានសំឡេង ស្រែកប្រទូស្តសារ៉ាយគ្នា ផង លុះព្រឹកឡើង ក៏ឃើញមានសពដេកស្លាប់ ក្នុងថ្លុកឈាមតែម្តង។ សពបុរសនេះពុំមែន ជាពលរដ្ឋក្នុងតំបន់នេះទេ ព្រោះកន្លងទៅពុំធ្លាប់ ដែលឃើញ និងស្គាល់ឡើយ ។

ជនសង្ស័យទាំងពីររួមមាន៖

១-ឈ្មោះ កែវ យិនភីភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់កង់បីបច្ចុប្បន្នស្នាក់នៅភូមិត្នោតជ្រុំ៣សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ
២-ឈ្មោះរ៉េត បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអាជីវករផ្សារបឹងទំពុនបច្ចុប្បន្នស្នាក់នៅខណ្ឌទួលគោក។

តាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា មូលហេតុដែលពួកគេវាយសម្លាប់ ជនរងគ្រោះរូបនេះ ព្រោះតែពួកគេខឹងជនរងគ្រោះ វាយកញ្ចក់ម៉ូតូកង់បី របស់ខ្លួនបែក ទើបពួកគេខឹង ក៏ជិះម៉ូតូកង់បី ដេញវាយសម្លាប់ ជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ ៕