ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ លេីករណី២ផ្សេងគ្នា គឺលួចគាស់ទូរដែក នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងករណីលួចកាច់កម៉ូតូ នៅចំណុចក្នុងបន្ទប់ដាក់ម៉ូតូមានបន្ទប់ជួល ផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យ០២នាក់រួមមាន៖
១-ឈ្មោះ សុខ ទី(ម៉ាប់) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក (មានសារធាតុញៀន) ,
២-ឈ្មោះ សូ រ៉ា (រ៉ែន) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ធ្វើសកម្មភាពលួចកាច់កលួច យកម៉ូតូ១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CQ-5452 របស់ ជនរងគ្រោះ ឈ្មោះ អ៊ន ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CQ-5452 ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ បន្ទាប់ពីមានចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ សុខ ទី និងជនសង្ស័យឈ្មោះ សូ រ៉ា ពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ របស់ឈ្មោះ អ៊ន ប៊ុនធឿន និងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០២:១៥នាទី រំលងអាធ្រាត ជនសង្ស័យ ទាំង០២នាក់ បានធ្វេីសកម្មភាព ឆ្កឹះសោរទ្វារផ្ទះ ចូលលួចយកទ្រព្យសម្បត្តិ និងសម្ភារៈ របស់ជនរងគ្រោះឈ្មោះ ហ៊ន់ ស៊ាងលីន នៅខណ្ឌទួលគោក។
ហេីយកម្លាំង សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទទួលយកពាក្យបណ្តឹង និងហៅឈ្មោះ ហ៊ន់ ស៊ីអ៊ីវ(ជាតំណាង់ជនរងគ្រោះឈ្មោះហ៊ន់ ស៊ាងលីន) នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មកបង្ហាញចំពោះមុខជនសង្ស័យ និងសមត្ថកិច្ចបានសហការជាមួយការិយាល័យ នគរលបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរាបាល រាជធានីភ្នំពេញ នាំជនសង្ស័យឈ្មោះ សុខ ទី និងជនសង្ស័យឈ្មោះ សូ រ៉ា ទៅដកហូតម៉ូតូហ្សូមឺអ៊ិច ពណ៌សលាយទឹកក្រូច មានផ្លាកលេខ 1GJ-2274 (ដែលជនសង្ស័យឈ្មោះ សុខ ទី ធ្វើសកម្មភាពបាន) លាក់ទុកនៅបន្ទប់ជួល ស្នាក់នៅ(សង្កាត់ផ្សារដើមគរ) និងសមត្ថកិច្ចបន្តនាំជនសង្ស័យ ទៅរកទូរដែក និងចង្អុលកន្លែងដីឡូតិ៍តាមផ្លូវ៦០ម៉ែត្រ ជនសង្ស័យគាស់បើកទូរដែក (តែពុំឃើញទូរដែក) និងដុំម៉ាស៊ីនកាមេរ៉ាសុវត្ថិភាព ជនសង្ស័យ បានយកបោះចោលទៅក្នុងទឹកទន្លេព្រែកហូរ ហើយនាំជនសង្ស័យឈ្មោះ សុខ ទី ទៅចង្អុលបង្ហាញហាងលក់មាស ម្តុំផ្សារកាប់គោ(សង្កាត់ទន្លេបាសាក់) ដែលជនសង្ស័យ បានយកខ្សែកមាស ទៅលក់ និងបន្តនាំជន សង្ស័យឈ្មោះ សូ រ៉ា ទៅឆែកបន្ទប់ជួលស្នាក់នៅ(ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២) នៅចំពោះមុខជនសង្ស័យឈ្មោះ សូ រ៉ា សមត្ថកិច្ចរកឃើញ និងដកហូត បាន ១,ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់ ២,កន្រ្តៃកាត់ដែក ដងពណ៌ក្រហម ចំនួន ០១, ៣,ដែកលួសរឹងកែច្នៃ សំរាប់ឆ្កឹះបើកសោរ ចំនួន ០៣, ៤,ដែកសំរាប់កាច់បំផ្លាញមេសោរ ចំនួន ០១សំរាប់ ៥,កូនសោរម៉ូតូ ចំនួន ០២ ចំពោះក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់ សមត្ថកិច្ចបានដាក់ក្នុងស្រោមសំបុត្រ ពណ៌ស ឲ្យជនសង្ស័យឈ្មោះ សូ រ៉ា ផ្តិតមេដៃទទួលស្គាល់ ។
ក្រោយពីសាកសួរជនសង្ស័យ និងដកហូតក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ថង់ (សង្ស័យជាគ្រឿងញៀន) ពីជនសង្ស័យឈ្មោះ សូ រ៉ា រួច សមត្ថកិច្ចយើងបានសហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនមន្រ្តីជំនាញ ធ្វើតេស្តពិសោធន៍ជំហានដំបូង ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(តាមរយៈទូរស័ព្ទ) អនុញាតឲ្យដកធាតុផ្សំ ចំនួនបន្តិច ដែលសង្ស័យជាគ្រឿងញៀន នៅចំពោះមុខជនសង្ស័យឈ្មោះ សូ រ៉ា និងនៅសល់ ១.ក្រាមពណ៌សថ្លា ទម្ងន់ ៤,៦៤ក្រាម(បួនក្រាមហុកសិបបួន) និងសំបកថង់ប្លាស្ទិច ចំនួន ០១ ជាលទ្ធផលបង្ហាញថា ក្រាមពណ៌សថ្លា ចេញពណ៌លឿងទុំ សង្ស័យថាមានតម្រុយ ជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ៕