ស្រី​ណា​ទ្រាំ​បា​ន​!​ ​និ​ស្ស័​យ​ស្នេ​ហ៍​ឆ្ល​ង​ដែ​ន​ជា​ង​ ​១​០​ឆ្នាំ ​ប​ង្កើ​ត​បា​ន​កូ​ន​មួ​យ​ ចុ​ង​ក្រោ​យ​ខា​ងប្រុ​ស​ ​ចុះ​ចោ​ល​ព្រោះតែ​.​.​.​

0

ភ្នំពេញ៖ ស្រ្តី​មា​ន​វ័​យ​៤​២​ឆ្នាំ​ម្នា​ក់​ ​បា​ន​អះ​អា​ង​ថា​ ​ខ្លួ​ន​គា​ត់​ជា​ប្រ​ព​ន្ធ​ដើ​ម​ ​បា​ន​តា​ម​ទា​ន់​ប្ដី​កំ​ហូ​ច​ ​រ​ប​ស់​ខ្លួ​ន​ ​ដែ​ល​ចុះ​ចោ​ល​ប្រ​ព​ន្ធ​កូ​ន​ ​ម​ក​ប​ង្កា​ត់​ភ្លើ​ង​ស្នេ​ហ៍​ ​ជា​មួ​យ​ស្រី​ថ្មី​ ​ហើ​យ​ជួ​ល​ប​ន្ទ​ប់​លា​ក់​ខ្លួ​ន​ ​ពួ​ន​អា​ត្មា​ ​សា​ង​ស្នេ​ហ៍​ផ្អែ​ម​ល្ហែ​ម​ ​ជា​មួ​យ​គ្នា​អ​ស់រ​យៈ​ពេ​ល​ជា​ច្រើ​ន​ខែ​ម​ក​ហើ​យ​។​ ក​រ​ណី​ប្រ​ព​ន្ធ​ដើ​ម​តា​ម​ទា​ន់​ជា​ន់​កែ​ង​ប្តី​ជើ​ង​ល្អ​ ​កំ​ពុ​ង​នៅ​ជា​មួ​យ​ស្រី​ស្នេ​ហ៍​នេះ​ ​បា​ន​កើ​ត​ឡើ​ង​ប​ង្ក​ឲ្យ​មា​ន​កា​រ​ភ្ញា​ក់​ផ្អើ​ល​ ​កា​ល​ពី​វេ​លា​ម៉ោ​ង​០​៩​និ​ង​៣​០​នា​ទី​យ​ប់​ ​ថ្ងៃ​ទី​២​៤​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​១ ​​​ក្នុ​​​ង​ស​ង្កា​ត់​អូ​បែ​ក​ក្អ​ម​ ​ខ​ណ្ឌ​សែ​ន​សុ​ខ​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​។​​​

ស្រ្តី​ជា​ប្រ​ព​ន្ធ​ដើ​ម​ ​បា​ន​ឲ្យ​ថា​ ​ប្ដី​ប្រ​ព​ន្ធ​រ​ប​ស់​គា​ត់​មួ​យ​គូ​នេះ​ ​មិ​ន​បា​ន​រៀ​ប​កា​រ​នោះ​ទេ​ ​គឺ​ស្រ​ឡា​ញ់​គ្នា​តែ​ចិ​ត្ត​ ​ហើ​យ​និ​ង​ចិ​ត្ត​តែ​ប៉ុ​ណ្ណោះ​។​ ​កា​ល​ពី​រូ​ប​គា​ត់​ ​បា​ន​ស្រ​លា​ញ់​គ្នា​ ​ពេ​ល​ដែ​ល​ទៅ​រ​ក​ស៊ី​ ​នៅ​ឯ​ប្រ​ទេ​ស​ថៃ​ ​រ​ហូ​ត​ម​ក​ដ​ល់​ពេ​ល​នេះ​ ​គឺ​ជា​ង​១​០​ឆ្នាំ​ហើ​យ​ ​ដោ​យ​ប​ង្កើ​ត​កូ​ន​ ​បា​ន​មួ​យ​ ទុ​ក​ជា​ចំ​ណ​ង​ដៃ​ ​និ​ស្ស័​យ​ស្នេ​ហ៍​ឆ្ល​ង​ដែ​ន​។​ ​ក្រោ​យ​ម​ក​ចេះ​តែ​មា​ន​ ​កា​រ​រ​កាំ​រ​កូ​ស​ ​រ​ស់​នៅ​មិ​ន​ចុះ​ស​ម្រុ​ងនឹ​ង​គ្នា​ ​រ​ហូ​ត​ប្តី​ជើ​ង​ល្អ​នេះ​ ​បា​ន​ចុះ​ចោ​ល​ប្រ​ព​ន្ធ​កូ​ន​ ​ម​ក​លួ​ច​ប​ង្កា​ត់​ភ្លើ​ង​ស្នេ​ហ៍​ ​ជា​មួ​យ​ស្រី​ថ្មី​។​​​​

ដោ​យ​ឡែ​ក​ ​បុ​រ​ស​ជា​ប្ដី​បា​ន​រៀ​ប​រា​ប់​ឲ្យ​ដឹ​ង​ថា​ ​មុ​ន​ពេ​ល​ដែ​ល​រូ​ប​គា​ត់​ ​បា​ន​ចុះ​ចេ​ញ​ពី​ផ្ទះ​ ​ម​ក​រួ​​​ម​រ​ស់​ប្រ​ព​ន្ធ​ថ្មី​នេះ​ ​ក៏​ដោ​យ​សា​រ​តែ​ប្រ​ព​ន្ធ​ដើ​ម​ ​ពូ​កែ​ជេ​រ​ដៀ​ល​ត្មះ​ ​ថា​រូ​ប​គា​ត់​ជា​ប្តី​ ​ជា​ម​នុ​ស្ស​គ្មា​ន​កំ​ណើ​ត​ ​ទើ​ប​រូ​ប​គា​ត់​ទ្រាំ​រ​ស់​នៅ​លែ​ង​បា​ន​ ​ក៏​ស​ម្រេ​ច​ចិ​ត្ត​ម​ក​រ​ស់​នៅ​ជា​មួ​យ​នឹ​ង​ប្រ​ព​ន្ធ​ក្រោ​យ​ដើ​ម្បី​សា​ង​ជី​វិ​ត​ជា​ថ្មី​ ​រ​ក​សេ​ច​ក្តី​សុ​ខ​ប្រ​ចាំ​ជី​វិ​ត​។​ ប​ន្ទា​ប់​​ម​ក​ ​មា​ន​ក​ម្លាំ​ង​ស​ម​ត្ថ​កិ​ច្ច​មូ​ល​ដ្ឋា​ន​ ​ក៏​បា​ន​ហៅ​អ្ន​ក​ទាំ​ង​បី​ ​ម​ក​កា​ន់​ប៉ុ​ស្តិ៍​ន​គ​រ​បា​ល​ ​អូ​រ​បែ​ក​ក្អ​ម​ ​ដើ​ម្បី​ធ្វើ​កា​រ​សា​ក​សួ​រ​ ​និ​ង​ដោះ​ស្រា​យ​គ្នា​តា​ម​ផ្លូ​​វ​ច្បា​ប់​ ​៕​​